ករណីគ្រោះថ្នាក់ចរាចរណ៍កើតទ្បើងមួយនៅម្តុំទុលមុខសំណង់បុរីប៉េងហួតបណ្តោយផ្លូវហុកសិបម៉ែត្រក្នុងខ័ណ្ឌដង្កោររាជធានីភ្នំពេញ

  1. រាជធានីភ្នំពេញៈ នៅយប់ថ្ងៃទី០៩ខែមករាឆ្នាំ២០២០ វេលា ម៉ោង៨ៈ១៥នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៦០ម ទុលមុខសំណង់បុរីប៉េងហួត បានជួបគ្រោះថ្នាក់ចរាចរណ៍ មួយរវាងរថយន្តវ៉ៃកំបោរ និងម៉ូតូម៉ាកសង់ c.១២៥ ០១៣ ពណ៍ខ្មៅ កាំប្រទះពាក់ស្លាកលេខ ព្រៃវែង 1E-2015 ជន រងគ្រោះមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន។ រីឯរថយន្តវ៉ៃកំ បោរសំណង់បុរីប៉េងហួត ពាក់ស្លាកលេខ ភ្នំពេញ 5A-1736 តាកុងមិនស្គាល់ឈ្មោះបានរត់គេចខ្លួនបាត់។ តាម ស្តាប់ការនិយាយបុរសម្នាក់នៅធ្វើជាងចាក់លូទីនោះគាត់ ថាអាតាកុងរថយន្តហ្នឹងវាមិនទៅណាទេ វាដឹកកំបោរចេញ ចូលៗតែកន្លែងនឹង។ ពេលនោះរថយន្ត នឹងម៉ូតូបើកបរស្រប ទិសគ្នាខាងស្តាំ ស្រាប់តែមិនដឹងថាម៉ូតូទៅមុន ឫក៏ឡាន។ ពេលនោះសមត្ថកិច្ចអាវុធហត្ថ នឹងនគរបាលខណ័្ឌដង្កោរ ធ្វើការវាស់វែង នឹងហៅរថយន្តសង្រ្គោះបន្ទាន់មកដល់ភ្លាម ដឹកបរុសជាជនរងគ្រោះទៅព្យាបាលបាត់ទៅ។ រីឯរថយន្ត នឹងម៉ូតូសមយ្ថកិច្ចយកទៅរក្សារទុកដើម្បីដោះស្រាយតាម ផ្លូវច្បាប់។ ( ព័ត៌មានបឋម ) ដោយព្រហ្ម ធា ។